សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក។ ការកែសម្រួលនេះសំដៅជួយសម្រួលដល់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជារួមមាន វិនិយោគិន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ អ្នកបច្ចេកទេស ដែលមានធានា ឬអ្នកដំណើរជាជនបរទេសទូទៅ ឬ អ្នកដំណើរជាជនបរទេសកាន់ទិដ្ឋាការផ្លូវការ ឬអ្នកដំណើរជាជនជាតិខ្មែរ។
ក្រសួងសុខាភិបាល