សេចក្តីជូនដំណឹង ស្តីពីការពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០
នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងទៅដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង) និងប្រាក់បំណាច់អតីតការងារថ្មីក្នុងឆ្នាំ២០២០ (សម្រាប់គ្រប់វិស័យ) ឲ្យបានជ្រាបពីការពន្យាពេលក្នុងការអនុវត្តទៅឆ្នាំ២០២១។ ដោយឡែកក្នុងអំឡុងពេលនៃការពន្យារការអនុវត្តនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវទូទាត់ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមាននៅក្នុងឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ស្របតាមបទបញ្ជានៃច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនយោជិត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ