សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ដំណើរការ​មុខងារ​ Two-Factor​ Authentication​ (2FA)​ ដោយ​ប្រើប្រាស់​ One-Time​ Password​ (OTP)​ ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ី​គូ​ដា​)

នៅ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ដំណើរការ​មុខងារ​ Two-Factor​ Authentication​ (2FA)​ ដោយ​ប្រើប្រាស់​ One-Time​ Password​ (OTP)​ ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ី​គូ​ដា​)​។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ ប្រតិវេទ​ករ​ ធុរជន​ និង​វិស័យ​ឯកជន​ ពាក់ព័ន្ធ​ ដែល​មាន​គណនី​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​អាស៊ី​គូ​ដា​)​ មេត្តា​ជ្រាប​ថា​ មុខងារ​ Two-Factor​ Authentication​ (2FA)​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​តាម​រយៈ​កម្មវិធី​ផ្ទៀងផ្ទាត់​ អត្តសញ្ញាណ​បញ្ជរ​តែ​មួយ​ជាតិ​ (NSW​ Authenticator)​ ត្រូវ​បាន​អភិវឌ្ឍ​រួចរាល់​សម្រាប់​ធានា​ឯកជន​ភាព​និង​សុវត្ថិភាព​ ក្នុង​ការ​ចូល​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​អាស៊ី​គូ​ដា​។​

 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ

ទាញយក៖ pdf