សេចក្តីជូនដំណឹងស្តីពីការធ្វើបណ្ណសមាជិក (ប.ស.ស.) សម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ មូលនិធិជាតិជំនួយសង្គម បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើបណ្ណសមាជិក (ប.ស.ស.) សម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី។
មូលនិធិជាតិជំនួយសង្គម ផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ព្រមទាំងសេវាពិនិត្យ និងព្យាបាល ជំងឺនៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយឥតគិតថ្លៃ ស្របតាមគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលដល់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី។
មូលនិធិជាតិជំនួយសង្គម
