សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន​មួយ​រយៈ​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២០

​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២០​ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន​ មួយ​រយៈ​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២០​តទៅ​។​ ការ​សម្រេច​នេះ​គឺ​ រួមចំណែក​ដល់​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ហើយដោយ​ឃើញ​ថា​ អត្រា​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ហក់​ឡើង​យ៉ាង​គំហុក​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​អត្រា​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​បណ្ដា​ ប្រទេស​សមាជិក​អាស៊ាន​។​

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ទាញយក៖ pdf