សេចក្ដីជូនដំណឹង៖ ការផ្ដល់អាទិភាពដល់យោធិនជួរមុខលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់អាទិភាពដល់យោធិនជួរមុខលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារបូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។
ធនាគារជាតិនៃកម្ពុជា
