សេចក្ដីជូនដំណឹង​៖​ ការ​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ លើក​ទី​៤​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ១៣​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ ការ​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ លើក​ទី​៤​ ឆ្នាំ​២០២១​ ក្រោម​ប្រធានបទ​ “​ការ​អប់រំ​និង​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ធ្វើ​ឱ្យ​ជំនាញ​កាន់តែ​ប្រសើរ​ និង​ប្រាក់​ចំណូល​ខ្ពស់​”​ ក្នុង​គោលបំណង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។​

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​

ទាញយក៖ pdf