អូស្ត្រាលី​គាំទ្រ​ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ (MAP)​

នៅ​ថ្ងៃ​ទី​ ១៨​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថានទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​គាំទ្រដោយអូស្ត្រាលី​ដល់ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ (MAP)​។​ ​ជំងឺ​កូ​វី​ដ​-១៩​ បាន​បង្ក​ផល​រំខាន​ជា​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ម្ពុ​ជា​ មាន​ន័យ​ថា​កម្ពុជា​ត្រូវ​ស្វែងរក​ធនធាន​ថ្មីៗ​ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​។​

​កាលពី​ម្សិលមិញ​ ឯកអគ្គ​រាជ​ Pablo​ Kang​ បាន​បង្ហាញ​សង្ខេប​ជូន​ចំពោះ​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អំពី​កម្មវិធី​ជំនួយ​ថ្មីៗ​របស់​អូស្ត្រាលី​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ភាព​ជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ដែល​មាន​គោលបំណង​ប្រើប្រាស់​ឱកាស​ថ្មីៗ​ និង​គ្រប់គ្រង​ហានិភ័យ​ ដើម្បី​ពង្រឹង​ភាពរឹងមាំ​ និង​ការ​ស្តារ​ឡើង​វិញ​ពី​ជំងឺ​កូ​វី​ដ​-១៩​ របស់​កម្ពុជា​។​ នេះ​រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​បន្ថែម​ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ និង​ជំរុញ​កំណើន​នៃ​វិស័យ​កែ​ច្នៃ​កសិផល​ ដោយ​ការ​គាំទ្រ​ដល់​ការ​បង្កើត​ឧទ្យាន​ឧស្សាហកម្ម​ម្ហូបអាហារ​អា​ភី​ (AIPs)​ តំបន់ឧស្សាហកម្ម​ដែល​មាន​ឧបករណ៍​ប្រើប្រាស់​កែ​ច្នៃ​រួម​គ្នា​។​

ស្ថានទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា

ទាញយក៖ pdf