CCHR ចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស៖ គណនេយ្យភាពសាជីវកម្មចំពោះការរំលោភបំពានលើសិទ្ធិដីធ្លី
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្សដែលមានចំណងជើង “គណនេយ្យភាពសាជីវកម្មចំពោះការរំលោភបំពានលើសិទ្ធិដីធ្លី”។ កំណត់ត្រាសង្ខេបនេះពិនិត្យលើបញ្ហាប្រឈមនានាក្នុងការធ្វើឱ្យសាជីវកម្មទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សទាក់ទងនឹងដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កំណត់ត្រាសេង្ខេបនេះធ្វើការវិភាគទៅលើទំនាស់ដីធ្លីចំនួនបួនករណី ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ និងពិនិត្យមើលយន្តការផ្សេងៗដែលមានសម្រាប់អ្នកដែលប្រឈមនឹងការរំលោភសិទ្ធិដីធ្លី និងវិធីសាស្ត្រដែលសហគមន៍ប្រើប្រាស់ដើម្បីទទួលបានដំណោះស្រាយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)