ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១៣៦ លានដុល្លារអាមេរិក ដែលទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប (EIB) និងថវិកាបដិភាគរបស់ រ.ទ.ស.ភ ចំនួន ២០ លានដុល្លារអាមេរិក។ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ នឹងចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ