បច្ចុប្បន្នភាពអំពីវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron)
នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ស្តីពីបច្ចុប្បន្នភាពអំពីវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron)។
នៅក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣ កុំ បូកនឹងការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាចំណុចគន្លឺះដែលមានប្រសិទ្ធភាព ហើយនៅតែជាការការពារដ៏រឹងមាំបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងដែលតា និងអូមីក្រុង (Delta and Omicron) ផងដែរ និងការពារជនដែលងាយរងគ្រោះ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការទាំងនេះ។
ក្រសួងសុខាភិបាល