សេចក្តីណែនាំសម្រាប់សមាជិក និងអ្នកបញ្ជាទិញ ស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) សម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប
នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីណែនាំសម្រាប់សមាជិក និងអ្នកបញ្ជាទិញរបស់ខ្លួនបន្ទាប់ពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) សម្រាប់ការនាំចេញទៅសហគមន៍អ៊ឺរ៉ុបដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ នេះតទៅ។ GMAC បានរៀបចំសេចក្តីណែនាំនេះដើម្បីជាគុណប្រយោជន៍ដល់សមាជិក និងអ្នកបញ្ជាទិញអន្តរជាតិដែលនឹងទទួលរងផលប៉ះពាល់ពីការសម្រេចចិត្តនេះ។ ការណែនាំនេះត្រូវបានធ្វើឡើងដើម្បីផ្តល់នូវភាពច្បាស់លាស់នៃបន្ទាត់ពន្ធផលិតផលដែលបាត់បង់អត្ថប្រយោជន៍ពី EBA និងបន្ទាត់ពន្ធផលិតផលដែលនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធ និងកូតាចូលទីផ្សារអឺរ៉ុប។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)