ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ដើម្បី​កៀរគរ​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ដល់​មី​យ៉ា​ន់​ម៉ា​

​នៅ​ថ្ងៃ​ទី​ ១៩​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ដើម្បី​កៀរគរ​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ដល់​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ជម្រាប​ជូន​អង្គ​សន្និសីទ​អំពី​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ជា​ថវិកា​ចំនួន​ ១០០.០០០​ ដុល្លារ​អា​មេ​រិ​ក​ដើម្បី​គាំទ្រ​ជំនួយ​មនុស្សធម៌​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (AHA​ Centre)​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf