លិខិតរួមស្នើសុំការពន្យារពេលនៃការដក EBA ដោយសារបញ្ហាវិប្បត្តិ កូវីដ-១៩ និងសេចក្តីថ្លែងការណ៍រួមចំពោះអ្នកសារព័ត៌មាន
នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EUROCHAM) បានចេញលិខិតរួមមួយក៏ដូចជាសេចក្តីប្រកាសព័ត៌មាន ដោយបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបពន្យារពេលការដកកិច្ចព្រមព្រៀងពាណិជ្ជកម្ម អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដែលកម្ពុជាទទួលបានអត្ថប្រយោជន៍នេះ យ៉ាងតិចដប់ពីរខែ (មានន័យរហូតដល់ខែសីហា ឆ្នាំ ២០២១) ដើម្បីអនុញ្ញាតឱ្យកម្ពុជាមានពេលវេលាសមរម្យមួយសម្រាប់ធ្វើការងើបឡើងវិញនៃវិស័យកាត់ដេរនេះ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីសំណាក់ជំងឺកូវីដ-១៩។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)