​សេចក្តីថ្លែងការណ៍​រួម​៖​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ ចេញផ្សាយ​របាយការណ៍ឆ្នាំ​ ២០២៣​ ស្តីពីការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២៤​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ សមាគម​អា​ដ​ហុ​ក​ (ADHOC)​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity​ Center)​ បាន​ប្រកាស​ចេញផ្សាយ​របាយការណ៍​ឆ្នាំ២០២៣ ស្តីពីការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ ដែល​គម្រោង​ឃ្លាំមើល​សេរីភាព​ជា​មូលដ្ឋាន​បាន​ចងក្រង​ឡើង​។​ របាយការណ៍​នេះ​ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​ជុំវិញ​លើ​ការ​អនុវត្ត​សេរីភាព​ខាង​សមាគម​ សេរីភាព​ខាង​ការ​បញ្ចេញមតិ​ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ (“​សេរីភាព​មូលដ្ឋាន​”)​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៣​​។​ 

ទាញយក៖ pdf