សេចក្តីថ្លែងការណ៍រួម៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំទី ៤ នៃការឃ្លាំមើលលើសេរីភាពមូលដ្ឋាននៅកម្ពុជា
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) បានប្រកាសចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំទី ៤ នៃការឃ្លាំមើលលើសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលគម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋាននេះបានចងក្រងឡើង។ របាយការណ៍នេះ បង្ហាញពីទិដ្ឋភាពទូទៅជុំវិញលើការអនុវត្តសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលនៃការឃ្លាំមើលឆ្នាំទី ៤ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (ឆ្នាំទី៤)។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព