សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្ដី​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និង​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​កម្ពុជា​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ដើម្បី​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង​ លើក​ទី​៣

នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្ដី​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និង​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​កម្ពុជា​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ដើម្បី​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង​ លើក​ទី​៣​។​

វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង​ ដើរតួ​ជា​វេទិកា​ដ៏​សំខាន់​ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ និង​បារាំង​ លើកកម្ពស់​ដៃគូ​យុទ្ធសាស្ត្រ​ និង​ផ្តល់​នូវ​ការ​ព្យាករណ៍​លក្ខណៈ​ពិសេស​ សម្រាប់​ក្រុមហ៊ុន​ សហគ្រាស​ និង​វិនិយោគិន​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ក្នុង​វិសាលភាព​ទីផ្សារ​កាន់តែ​ទូលំទូលាយ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf