ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ជូន​ដំណឹង​អំពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​

នៅ​ថ្ងៃ​ទី​​ ២​៥​​ ​ខែ​សីហា​ ​ឆ្នាំ​ ​២០២២​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​។​​ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សង្កេត​ឃើញ​ថា​មាន​ជនខិលខូច​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​យ៉ាង​បើកចំហ​ និង​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​តាម​រូបភាព​ផ្សេងៗ​ជា​ច្រើន​ ដូច​ជា​ ប្រព័ន្ធ​អន​ឡាញ​ បណ្តាញ​សង្គម​ ការ​ផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ​ និង​ការ​បិត​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​នានា​ជាដើម​។​ ការ​ផ្តល់​ឥណទាន​ដោយ​ក្រុមហ៊ុន​ ឬ​បុគ្គល​ដែល​គ្មាន​អាជ្ញា​បណ្ណ​ទាំងនេះ​ គឺជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​ជា​ធរមាន​ ជា​ពិសេស​ ច្បាប់​ស្តី​ពី​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។​

​ធនាគារជាតិ​នៃ​កម្ពុជា​ អំពាវនាវ​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​ និង​សូម​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​តែ​សេវា​របស់​គ្រឹះស្ថាន​ផ្លូវការ​តែ​ប៉ុណ្ណោះ​។​ ធនាគារជាតិ​នៃ​កម្ពុជា​ កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​ សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​ ឬ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ល្មើស​នានា​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

ធនាគារ​ជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf