សេចក្តីជូនដំណឹងស្តីពីការផ្តល់សំណងចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារព្រីនស៍
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនធីង ឯ.ក បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្តល់សំណងចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍។
ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រោមការអនុវត្តនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារព្រីនស៍។
ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនធីង ឯ.ក
