សេចក្តីជូនដំណឹង​ស្តី​ពី​កាតព្វកិច្ច​នៃ​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ មក​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​

​នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៦​ និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ (​ន​.​គ​.​ស​.)​ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​កាតព្វកិច្ច​នៃ​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ មក​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​។​

​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ (​ន​.​គ​.​ស​.)​ ចេញ​សេចក្ដីជូនដំណឹង​នេះ​ដើម្បី​ជម្រាប​ជូន​ដល់​ ម្ចាស់​សហគ្រាស​ និង​ប្រធាន​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​ជ្រាប​ថា​៖​ អនុលោម​តាម​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០៤១៦/០០៦​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​គណនេយ្យ​ និង​សវន​កម្ម​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ សហគ្រាស​ និង​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​ ត្រូវ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ ស្រប​តាម​ស្តង់ដា​គណនេយ្យ​ជា​ធរមាន​មក​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​។​

និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.)

ទាញយក៖ pdf