សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​ ករណី​ព្យាបាល​ជា​សះស្បើយ​ ចំនួន​០៣​នាក់​ និង​ មនុស្ស​ ៦០០​នាក់​ជាង​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​បន្ទាប់​ពី​បាន​ប៉ះពាល់​ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​

​នៅ​ម៉ោង​០៧​ព្រឹក​ ថ្ងៃ​ទី​០៥​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា​ គឹ​ត​ត្រឹម​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​នេះ​ មាន​ករណី​ជា​សះស្បើយ​ចំនួន​ ០៣​នាក់​ ហើយ​មនុស្ស​សរុប​មាន​ចំនួន​ ៦២៨​នាក់​ ដែល​បាន​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​ ត្រូវ​បាន​ធ្វើតេស្ត​ និង​ទទួល​បាន​លទ្ធផល​ អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ ទាំងអស់​។​ ក្រសួង​កំពុង​បន្ត​ធ្វើតេស្ត​ និង​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជា​បន្ត​ទៀត​ និង​បន្ត​ជូន​ព័ត៌មាន​ នៅ​ពេល​ទទួល​បាន​លទ្ធផល​តេស្ត​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf