សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងឥណ្ឌា នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរឱ្យកាន់តែស៊ីជម្រៅ
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា និងឥណ្ឌា នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរឱ្យកាន់តែស៊ីជម្រៅ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើរនៃមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំមកនេះ ហើយបានប្ដេជ្ញារួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការពារជាតិ ទេសចរណ៍ និងការតភា្ជប់ រវាងប្រជាជន និងប្រជាជន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ