​សេចក្ដី​ប្រកាស​ព័ត៌​មាន​ស្ដី​ពី​ កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត

នៅ​ថ្ងៃ​ទី ១១​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អបអរសាទរ​ចំពោះ​ការ​បោះ​ឆ្នោត​ដ៏​ជោគជ័យ​នា​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋអាមេរិក​ ខណៈ​ទទួល​ជួប​លោកស្រី​ Bridgette​ L.​ Walker​ ភារៈ​ស្ដីទី​ នៃ​ស្ថានទូត​អា​មេ​រិ​ក​ នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤​។ 

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf