សេចក្តី​ប្រកាស​ព័ត៌មាន៖ រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០២៥​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​។​

​ការ​គាំទ្រ​នេះ​មាន​គោលបំណង​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​គុណភាព​ និង​លទ្ធភាព​ក្នុង​ការ​ទទួល​សេវាកម្ម​សំខាន់ៗ​សម្រាប់​កុមារ​ ស្ត្រី​ និង​គ្រួសារ​ រួម​ទាំង​ទារក​ទើបនឹង​កើត​ ទារក​មាន​ពិការ​ភាព​ កុមារ​ដែល​មាន​ហានិភ័យ​កង្វះ​អាហារូបត្ថម្ភ​ ជនជាតិភាគតិច​ និង​គ្រួសារ​ងាយ​រង​គ្រោះ​ នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​ខ្វះខាត​បំផុត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។​

យូនីសេហ្វប្រចាំកម្ពុជា

ទាញយក៖ pdf