​សេចក្ដី​ប្រកាស​ព័ត៌​មាន​ស្ដី​ពី​ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន

នៅ​ថ្ងៃ​ទី​ ៩​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ កម្ពុជា​ និង​ជប៉ុន​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ របស់​ជប៉ុន​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ ឯកឧត្ដម​ Ueno​ Atsushi​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ចំនួន​ ១០០១​លាន​យេ​ន​ នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf