​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​បាត់បង់​សិទ្ធិ​រួច​ពន្ធ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយសារ​បញ្ហា​សិទ្ធិ​មនុស្ស​

នៅ​ថ្ងៃ​ទី​ ១២​ ខែសីហា​ឆ្នាំ​ ២០២០​ គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សេចក្តីសំរេច​ចិត្ត​របស់​ខ្លួន​ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)​ ចេញពី​ប្រទេស​កម្ពុជា​។​ ក្នុង​នោះ​ ផលិតផល​នាំ​ចេញ​មួយ​ចំនួន​របស់​កម្ពុជា​ដូច​ជា​ សម្លៀក​បំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ត្រូវ​ស្ថិត​ក្រោម​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​ ការ​សម្រេចចិត្ត​របស់​សហភាព​អ៊ឺ​រ៉ុ​ប​ក្នុង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ឥឡូវនេះ​មាន​ប្រសិទ្ធភាព​។​ ការ​អនុគ្រោះ​ពន្ធ​ដែល​ទទួល​បាន​ដោយ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ “​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​”​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ការ​ទទួល​នូវ​ការ​អនុគ្រោះ​ដោយ​មិន​ជាប់ពន្ធ​នាំ​ចូល​ និង​កូតា​ ឥឡូវនេះ​ត្រូវ​បាន​ដក​ចេញ​ជា​បណ្តោះអាសន្ន​ដោយសារ​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សហភាព​អ៊ឺ​រ៉ុ​ប​អនុវត្ត​វិធានការ​នេះ​ ខណៈ​ពេល​ដែល​បើកចំហ​ក្នុង​ការ​ចូលរួម​ជាមួយ​ប្រទេស​កម្ពុជា​លើ​កំណែទម្រង់​ចាំបាច់​នានា​។​

គណៈកម្មការអឺរ៉ុប

ទាញយក៖ pdf