សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្ដម​ សុខ​ ចិន្ដា​សោភា​ឧបនាយករដ្ឋមន្ដ្រី​ និង​រដ្ឋ​ម​ន្រី្ដ​ការ​បរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ការ​បរទេស​ នៃ​កិច្ច​សហប្រតិបត្ដិការ​មេគង្គ​​-​ឡាន​ឆាង​ លើក​ទី​៩​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​២០២៤​ នៅ​ខេត្ដ​ឈៀង​ម៉ៃ​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្ដម​ ម៉ា​រីត​ សា​រៀម​ផុ​ង្ស​ រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ​។​​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf