សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការអនុវត្តយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការអនុវត្តយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសនេះ មានការបែងចែកយ៉ាងច្បាស់លាស់នូវចំនួនវ៉ាក់សាំងដែលត្រូវផ្តល់ជូនអ្នកស្ម័គ្រចិត្ត ១៨៩.៥០០ នាក់។ បើយោងទៅតាមសេចក្តីប្រកាស អ្នកដែលមានអទិភាពចាក់វ៉ាក់សាំងមុនគេមានដូចជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបុត្រាបុត្រី អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អ្នកនាំពាក្យក្រសួងនានា និងក្រុមអ្នកសារព័ត៌មាន។
ក្រសួងសុខាភិបាល