សេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពសុខភាពអ្នកជំងឺដំណើរតាមនាវាខ្នាតធំវេស្ទឺដាមនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពសុខភាពអ្នកជំងឺដំណើរតាមនាវាខ្នាតធំវេស្ទឺដាមនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងបាននឹងកំពុងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថាតទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀត។ គិតត្រឹមម៉ោង ០៨: ០០ ព្រឹក ថ្ងៃទី ១៩ នេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពសុខភាពអ្នកដំណើរនាវាដូចខាងក្រោម៖
- សំណាកអ្នកដំណើរតាមនាវាខ្នាតធំវេសស្ទឺមដា នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន ៧៨១ នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)
- គិតចាប់ពីថ្ងៃដែលនាវានេះបានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល ១៩ថ្ងៃហើយ ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ។
ក្រសួងសុខាភិបាល