សេចក្តីប្រកាសរបស់ធនាគារពិភពលោកស្តីពីការលើកកម្ពស់គណនេយ្យភាពសង្គម ក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗនៅប្រទេសកម្ពុជា
នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ ធនាគាពិភពលោកបានចេញសេចក្តីប្រកាសមួយ ស្តីពីការការលើកកម្ពស់គណនេយ្យភាពសង្គម ក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗនៅប្រទេសកម្ពុជា។ ធនាគាពិភពលោកបានអនុម័តជំនួយ ឥតសំណងចំនួនពីរកញ្ចប់បំពេញបន្ថែមទៀត នៅថ្ងៃនេះ សម្រាប់គាំទ្រដល់គណនេយ្យភាពសង្គមនៅតាមផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋានក្នុងខេត្តចំនួន១០ នៃប្រទេសកម្ពុជា។ ជំនួយទាំងពីរ រួមមាន ទឹកប្រាក់ចំនួន ៥,៩៥លានដុល្លារអាមេរិក ត្រូវបានអនុម័តផ្តល់ទៅឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់ធ្វើសកម្មភាពនានាពាក់ព័ន្ធផ្នែកគណនេយ្យភាពសង្គម និងទឹកប្រាក់ចំនួន ១,៧២លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវារដ្ឋាភិបាល។
ធនាគារពីភពលោក