សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​ចំនួន ​២៧៦​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤,៧​ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​ចំនួន ​២៧៦ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤,៧​ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​។​

​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២៦​ គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​ក​.​អ​.​ក​.)​ និង​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ ខេត្ត​ (​អ​.​គ​.​វ​.​រ​.​ខ​.)​ មាន​ចំនួន ​២៧៦​ ក្នុង​ទំហំ​ទុន​ វិនិយោគ​សរុប​ប្រមាណ ​៤,៧ ​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ ដែល​នឹង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ ១៦​.០០០ កន្លែង។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf