សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជាបរិច្ចាគជំនួយមនុស្សធម៌ចំនួនបីសែនដុល្លារអាមេរិកដល់មីយ៉ាន់ម៉ា
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជាបរិច្ចាគជំនួយមនុស្សធម៌ចំនួនបីសែនដុល្លារអាមេរិកដល់មីយ៉ាន់ម៉ា។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០,០០០ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយនៃព្យុះស៊ីក្លូន នាពេលថ្មីៗនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ