សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នឹង​អញ្ជើញ​ចូលរួម​វេទិកា​ប៉េ​កាំ​ង​សៀង​សាន​ លើក​ទី​១៣​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​

នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងការពារជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នឹង​អញ្ជើញ​ចូលរួម​វេទិកា​ប៉េ​កាំ​ង​សៀង​សាន​ លើក​ទី​១៣​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

វេទិកាប៉េ​កាំ​ង​សៀង​សាន​ លើក​ទី​ ១៣​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៦​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​វេទិកា​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ ក្រសួងការពារជាតិ​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សម័យប្រជុំ​ពេញអង្គ​ទី​២​ ក្រោម​ប្រធានបទ​ «​ជម្លោះ​ក្នុង​តំបន់​៖​ ឧបសគ្គ​ និង​មាគ៌ា​ឆ្ពោះទៅ​រក​ដំណោះស្រាយ​»។​

ក្រសួងការពារជាតិ

ទាញយក៖ pdf