សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២៥

នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២៥​។​

​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ ដា​តុ​ អ៊ុ​រី​វ៉ា​ន់​ ពើ​ហ៊ុន​ យូ​សូ​ហ្វ​ រដ្ឋមន្ត្រី​ការ​បរទេស​ទី​២​ នៃ​ព្រុយ​ណេ​ដា​ រូ​ស្សាឡា​ម​ ក្នុង​នាម​ជា​ប្រទេស​សម្របសម្រួល​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២៥​ នៅ​ថ្ងៃ​ទី​២៧-២៨​ ខែមេសា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​បានជា​ស៊េរី​បេ​ហ្គា​វ៉ា​ន់​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf