សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោក​ជំទាវ​ Retno​ Marsudi​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​

​នៅ​ថ្ងៃ​ទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០២៤​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោក​ជំទាវ​ Retno​ Marsudi​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ នៅ​លើ​បណ្ដាញ​សង្គម​។​

​យោង​តាម​សេចក្ដី​ប្រកាស​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាតិ​ឱ្យ​លោក​ជំទាវ​ Retno​ L.P.​ Marsudi​ រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​វិមាន​ស​ន្ដី​ភាព​ កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​ ២០២៤​។​​

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​

ទាញយក៖ pdf