សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែករាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគី ចំនួន ៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន៦លើក។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន ២១៥ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន ២០១ ដុល្លារអាមេរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា