សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​

​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​រាយ​ន​ភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​ សម្រាប់​ឆ្នាំ​២០២៤​។​ គិត​ត្រឹម​ថ្ងៃនេះ​ កិច្ចប្រជុំ​ពិភាក្សា​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ សរុប​មាន​ចំនួន​ ១៥​លើក​ ដែល​រួម​មាន​កិច្ចប្រជុំ​ជា​លក្ខណៈ​ទ្វេភាគី​ និង​ត្រីភាគី​ ចំនួន​ ៩​លើក​ និង​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​ ចំនួន​៦​លើក​។​

​ជា​លទ្ធផល​ តំណាង​ភាគី​កម្មករនិយោជិត​បាន​បន្ត​រក្សា​តួលេខ​ចំនួន​ ២១៥​ដុល្លារ​អា​មេ​រិ​ក​ និង​តំណាង​ភាគី​និយោជក​ បាន​បន្ត​រក្សា​តួលេខ​ចំនួន​ ២០១​ ដុល្លារ​អា​មេ​រិ​ក​។​ អង្គប្រជុំ​បាន​ឯកភាព​គ្នា​កំណត់​កិច្ច​ពិភាក្សា​បន្ត​ទៀត​ នៅ​ម៉ោង​ ៩:០០​ ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​ និង​ខិតខំ​បញ្ចប់​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ នៅ​ត្រឹម​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា

ទាញយក៖ pdf