​សេចក្ដី​ប្រកាស​ព័ត៌មាន​ សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​ បុរី​ វិមាន​សំណាង​ ម​.​ក​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​បុរី​ វិមាន​សំណាង​ ម​.​ក​។​

​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (​ផ​មក​)​ សូម​ជូនដំណឹង​ដល់​សាធារណជន​ថា​ ផ​មក​ បាន​សម្រេច​ ឯកភាព​ជា​គោលការណ៍​ លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ នៅ​ទីផ្សារ​គោល​របស់​ បុរី​ វិមាន​សំណាង​ ម​.​ក​ នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៦​។​ ដើម្បី​អាច​ចុះបញ្ជី​ និង​ជួញដូរ​ជា​ផ្លូវការ​នៅ​ ផ​មក​ បុរី​ វិមាន​ សំណាង​ ម​.​ក​ ត្រូវ​តែ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ពី​ និយ័ត​ករ​មូល​ប​ត្រ​ កម្ពុជា​ (​ន​.​ ម​.​ក​)​ និង​ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​នៅ​ ផ​មក​។​

ផ្សារមូលបត្រកម្ពុជា (ផមក)

ទាញយក៖ pdf