សេចក្តីប្រកាសព័ត៌មានអំពីការពង្រឹងកិច្ចគាំពារអតិថិជនរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន ដែលមានសេចក្តីដូចខាងក្រោម៖
១. ផាកពិន័យទឹកប្រាក់ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនគោរពតាមច្បាប់ និងបទប្បញ្ញាតិ ជាពិសេស ប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់សេវាឥណទាន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
២. បង្កើតប្រព័ន្ធទូរស័ព្ទ Hotline ចំនួន៤ខ្សែ មានលេខ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ ដើម្បីទទួលព័ត៌មាន ពីអតិថិជនដែលមានបញ្ហាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
៣. បន្ដពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែង ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាល របស់ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា