សេចក្តីប្រកាសព័ត៌មាន ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី ០៣ ខែកក្កដា ឆ្ណាំ ២០២៣ សាជីវកម្មធានាឥណទានកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មាន ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ប្រកាសនេះមានគោលបំណងដាក់ចេញនូវវិធានការនៃការថ្លឹងហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះ មានកម្រិតខុសៗគ្នាផ្អែកលើ ប្រភេទឥណទាន អ្នកខ្ចី ឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។
សាជីវកម្មធានាឥណទានកម្ពុជា