សេចក្តីប្រកាសព័ត៌មាន៖ វិធានការណ៍បន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិលើការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី ៦)
នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវិធានការណ៍ជុំទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ។ វិធានការណ៍នេះធានាបន្ថែមទៀតថា គ្រួសារក្រីក្រ និងងាយរងគ្រោះនឹងនៅតែបន្តទទួលបានជំនួយក្នុងអំឡុងពេលមានវិបត្តិនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ