​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​ឆ្នាំ​គោល​គណនេយ្យ​ជាតិ​ពី​ឆ្នាំ​២០០០​ ទៅ​ឆ្នាំ​២០១៤

​នៅ​ថ្ងៃ​ទី​ ២​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០២៤​ ក្រសួងផែនការ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ឆ្នាំ​គោល​គណនេយ្យ​ជាតិ​ពី​ឆ្នាំ​២០០០​ទៅ​ឆ្នាំ​២០១៤​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ក្រសួងផែនការ​បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រៀបចំ​សិក្ខាសាលា​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ការ​ផ្លាស់​ប្ដូរ​ឆ្នាំ​គោល​គណនេយ្យ​ជាតិ​ពី​ឆ្នាំ​២០០០​ ទៅ​ឆ្នាំ​២០១៤​។​

ក្រសួងផែនការ

ទាញយក៖ pdf