វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២។ ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុន ណាហ្គាវើលដ៏ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ ដូចនេះក្រសួងនឹងកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃសុក្រ ទី ២៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការធ្វើសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ