សេចក្តីប្រកាសព័ត៌មានស្តីពីការបដិសេធរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធរបាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ និង ចាត់ទុករបាយការណ៍នោះថា គ្មានមូលដ្ឋានវិជ្ជាជីវៈច្បាស់លាស់។ ក្រសួងអះអាងថា សហគមន៍អន្តរជាតិ អ្នកបញ្ជារទិញនិងអង្គការអន្តរជាតិខាងការងារ បានទទួលស្គាល់ថាលក្ខខណ្ឌការងារនៅប្រទេសកម្ពុជាមានភាពល្អប្រសើរ ស្របតាមបទដ្ឋានអន្តរជាតិ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ