ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ក្រសួងសុខាភិបាល
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ក្រសួងសុខាភិបាល។
ដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ជាពិសេសនៅតាមរោងចក្រ សហគ្រាស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមរំលឹក និងណែនាំជាថ្មីម្តងទៀតដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់រៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ