ការ​ក្រើនរំលឹក​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ ឬ​ដូ​ស​ជំរុញ​របស់​ក្រសួងសុខាភិបាល​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ក្រើនរំលឹក​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ ឬ​ដូ​ស​ជំរុញ​របស់​ក្រសួងសុខាភិបាល​។​

​ដើម្បី​បន្ត​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ អូ​មី​ក្រុង​ (Omicron)​ ជា​ពិសេស​នៅ​តាម​រោងចក្រ​ សហគ្រាស​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សូម​រំលឹក​ និង​ណែនាំ​ជា​ថ្មី​ម្តងទៀត​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ​ សហគ្រាស​ទាំងអស់​រៀបចំ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​បងប្អូន​កម្មករនិយោជិត​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf