ការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង។
ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់អ្នកដែលនៅក្នុងក្រុមអាយុ៥ឆ្នាំឡើង ហើយដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ រៀងរាល់ថ្ងៃ ដោយត្រូវភ្ជាប់ទៅជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩។
ក្រសួងសុខាភិបាល