ការរំលោភសិទិ្ធការងារ និងសេរីភាពជាមូលដ្ឋានរបស់សហជីពយ៉ាងធ្ងន់ធ្ងរនៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការរំលោភសិទិ្ធការងារ និងសេរីភាពជាមូលដ្ឋានរបស់សហជីពយ៉ាងធ្ងន់ធ្ងរនៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត។ សហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសោកស្តាយយ៉ាងខ្លាំងអំពីចេតនា និងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិកជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិកូវីដ-១៩ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត។
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ