ការ​រំលោភ​សិ​ទិ្ធ​ការងារ​ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​យ៉ាងធ្ងន់ធ្ងរ​នៅ​សាខា​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​ លី​មី​ធី​ត​

នៅ​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​២០២១​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិ​ទិ្ធ​មនុស្ស​ លី​កាដូ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​ការ​រំលោភ​សិ​ទិ្ធ​ការងារ​ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​យ៉ាងធ្ងន់ធ្ងរ​នៅ​សាខា​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​ លី​មី​ធី​ត​។​ សហភាព​សហជីព​ សហព័ន្ធ​សហជីព​ សមាគម​ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​កម្ពស់​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​អំពី​ចេតនា​ និង​ការ​ប៉ុនប៉ង​រំលាយ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​សហជីព​ និង​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មិន​មាន​ហេតុផល​សម​ស្រប​ និង​មិន​អាច​ទទួលយក​បាន​នៅ​ក្នុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩​ នៅ​សាខា​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​ លី​មី​ធី​ត​។​

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិ​ទិ្ធ​មនុស្ស​ លី​កាដូ​

ទាញយក៖ pdf