សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ជុំវិញ​ការ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​មួយ​ចំនួន​នៅ​ក្នុង​តំបន់ការពារធម្មជាតិ

កាលពី​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​ ២០២០​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ នានា​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវច្បាប់​។​ ក្រសួង​ក៏​សូម​អំពាវនាវ​ព្រមទាំង​ លើកទឹកចិត្ត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ សមាគម​ ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​ មូលដ្ឋាន​ទាំងអស់​ ដែល​មាន​ចិត្ត​ស្រឡាញ់​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ កាន់តែ​ជិត​ស្និទ្ធ​ និង​ខ្លាំងក្លា​បន្ថែម​ទៀត​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf